បើ​មាន​ ៥ ចំណុចនេះ កុំ​សង្ឃឹមសកម្មភាពលើគ្រែដល់ចំណុចកំពូល

ការ​រួម​ភេទ​ ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខ​ភា​ព​ទាំង​រាងកាយ​ និង​ផ្លូវ​ចិត្ត។ ជា​ពិសេស​ វា​បង្កើន​នូវ​អារម្មណ៍​ល្អៗ​ ក៏​ដូច​ជា​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​ដៃ​គូ​ទ្វេ​ដង​ ប្រសិន​បើ​យើង​​ទាំងពីរ​ទទួល​បាន​នូវ​ភាព​សុខ​ស្រួល​ខ្លាំង​នៅ​​​ពេល​រួម​ភេទ​។​

ជា​ការ​ពិត​ណាស់ មាន​កត្តា​ជា​ច្រើន​ដែល​ជះឥទ្ធិពល​ដល់​ជីវិត​ស្នេ​ហា​​របស់​យើង​ មិន​ថា​សរីរាង្គ​ភេទ​​ កម្រិត​អ័រម៉ូន​​ចំណង់​ផ្លូវ​ភេទ​ និង​សមត្ថភាព​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​នោះ​ទេ​ កត្តា​ខួរ​ក្បាល​ក៏​រួម​ចំណែក​បំពេញ​បន្ថែម​ផង​ដែរ។​

យ៉ាង​ណា​មិញ​ ដើម្បី​ជួយ​ដល់​ការ​រួម​ភេទ​ឲ្យ​ទទួល​បាន​នូវ​ភាព​​សុខ​ស្រួល​ដល់​ចំណុច​កំពូល​​ គ្នា​យើង​​គួរ​តែ​ស្វែង​រក​ពី​កត្តា​មួយ​ចំនួន​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​រួម​ភេទ និង​រក​វិធី​កែ​ខៃ​ជា​មួយ​នឹង​ដៃ​គូ​​​ភ្លាម​ៗ​ដែរ​។

.កត្តា​ទំនាក់​ទំនង

ភាព​តាន​តឹង និង​គម្លាត​ផ្លូវ​ចិត្ត អាច​បំផ្លាញ​ដល់​ជីវិត​ស្នេហា​យើង​​បាន​។​ ​កត្តា​​ចម្បង​ដែល​ជា​ឫសគល់​នាំ​ឲ្យ​កើត​មាន​បញ្ហា​ទាំង​នេះ​ឡើង​ នោះ​​អាច​ជា​​រឿង​ហិរញ្ញវត្ថុ​ ឬ​ការ​ចិញ្ចឹម​កូន។​​បើ​យើង​ និង​ដៃ​គូ​ មិន​ឆាប់​រក​វិធី​ដោះ​ស្រាយ​ទេ​នោះ​ ទំនាក់​ទំនង​​ស្នេហា​​យើង​នឹង​ពុំ​មាន​សេចក្ដី​សុខ​ឡើយ។​​

.​ថប់បារម្ភ​ពេល​ប្រតិបត្តិការ

​​​​​​​​​នៅ​ពេល​ដែល​​មនុស្ស​ម្នាក់​​មាន​ក្តី​ព្រួយបារម្ភ​ច្រើន​​ក្នុង​ពេល​ប្រតិបត្តិការ នោះ​​នឹង​គ្មាន​ភាព​រីករាយ​ជាមួយ​នឹង​ជីវិត​ផ្លូវ​ភេទ​ទៀត​ឡើយ​។​ បញ្ហា​នេះ​ ​ច្រើន​តែ​កើត​ឡើង​ចំពោះ​​បុរស​ និង​ស្រ្តី​ដែល​ចូល​ដល់​វ័យ​៥០​ឆ្នាំ​ឡើង​។​

.​រូបរាង​ និង​ការ​គិត​​ចំពោះ​ខ្លួនឯង

មាន​កត្តា​​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ មាន​អារម្មណ៍​ថា​ខ្លួន​យើង​គ្មាន​ភាព​​ទាក់​ទាញ​​ដូច​កាល​ពី​មុន​ទៀត​​។ ​ការ​សម្រាល​កូន​ របប​អាហារ​មិន​ត្រឹម​ត្រូវ ឡើង​ទម្ងន់ ឬ​ជ្រុះ​សក់ សុទ្ធ​តែ​ផ្ដល់​នូវ​ផល​អវិជ្ជមាន​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​យើង​​។​​ ​​

.​ការ​រំពឹង​ទុក​ និង​បទពិសោធន៍​មុន​ៗ

​​​​​​​មនុស្ស​យើង​ម្នាក់​ៗ​ សុទ្ធតែ​មាន​ចំណង់​ផ្លូវ​ភេទ​នេះ​ចាប់​តាំង​ពី​យើង​ចាប់​កំណើត​មក​ម្ល៉េះ​។​ប៉ុន្តែ​កត្តា​គ្រួសារ វប្បធម៌​ សង្គម​ សាសនា​ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​ អាច​ធ្វើ​ឲ្យ​យើង​​កែ​ប្រែ​ឥរិយា​បថ​ថ្មី​មួយ​ទៀត​ចំពោះ​បញ្ហា​ផ្លូវ​ភេទ​។​​ ​

.​ស្ត្រេស​ និង​ការ​ផ្លាស់ប្ដូរ​​បែបបទ​ក្នុង​ការ​រស់នៅ

ស្រ្តេស និង​ភាព​ហត់​នឿយ បាន​កាត់​បន្ថយ​នូវ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ នាំ​​ឲ្យ​យើង​លែង​មាន​ភាព​ត្រេក​ត្រអាល​​នឹង​ការ​រួម​ភេទ​ដូច​មុន​ទៀត​។ស្រ្តេស​កើត​ឡើង​ចេញ​ពី​កត្តា​ជា​ច្រើន​ ដូច​ជា​បញ្ហា​កូន​ៗ​ ហិរញ្ញវត្ថុ ប៉ា​ម៉ាក់​វ័យ​ចំណាស់​ សុខភាព​ មុខរបរ​ និង​បញ្ហា​​ជាច្រើន​ទៀត​។ ទំនាក់​ទំនង​ស្នេហា​​របស់​យើង​​ និង​ដៃគូ​ នឹង​កាន់តែ​សោះអង្គើយ​ទៅ​ៗ ប្រសិន​បើយើង​​ពុំ​​អាច​​គ្រប់គ្រង​បញ្ហា​ស្រ្តេស​​បាន​។

ដូចនេះ​ ប្រសិន​បើ​យើង​​ចង់​ឲ្យ​រឿង​លើ​គ្រែ​របស់​យើង​ និង​ដៃ​គូ​មាន​ភាព​ល្អ​ប្រសើរ​ និង​ទទួល​បាន​​ភាព​សុខ​ស្រួល​ដល់​កំពូល​ យើង​​គួរ​តែ​​ពិភាក្សា​ជាមួយ​នឹង​ដៃ​គូ ក៏​ដូច​ជា​​រក​ដំណោះ​ស្រាយ​​ជា​មួយ​គ្នា​។

ចូរ​សាកល្បង​បំភ្លេច​ចោល​នូវ​រាល់​ភាព​សៅហ្មង​ រួច​​ចាប់​ផ្តើ​ម​ប្រតិបត្តិការ​ដោយ​ភាព​ជឿជាក់ និង​ទំនុក​ចិត្ត​វិញ​ម្តង​​ នោះយើង​​នឹង​ទទួល​បាន​អារម្មណ៍​ស្រស់​បំព្រង​ជា​មួយ​នឹង​រឿង​លើ​គ្រែ​សារ​ជា​ថ្មី​មិន​ខាន​។

The post បើ​មាន​ ៥ ចំណុចនេះ កុំ​សង្ឃឹមសកម្មភាពលើគ្រែដល់ចំណុចកំពូល appeared first on Hello Krupet.

បញ្ចេញមតិ