អាហារមួយចំនួនដែលមិនគួរឲ្យក្មេងញាំច្រើន បើមិនចង់ឲ្យមានបញ្ហារទៅថ្ងៃក្រោយ

តាម​ការ​ស្រាវជ្រាវ អាហារ​ប៉ុន្មាន​យ៉ាង​ខាង​ក្រោម​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​គ្រោះថ្នាក់​ដែល​អាច​ធ្វើឲ្យ ​ក្មេង​ចុះ​ខ្សោយ​ខ្លាំង​ផ្នែក​ប្រាជ្ញា​ស្មារតី ប្រសិនបើ​អ្នក​ឲ្យ​ពួក​គេ​ញ៉ាំ​ជា​ទម្លាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. នំ ឬ​ស្ករ​គ្រាប់​ដែល​មាន​ជាតិ​ស្ករ​ច្រើន៖ ការ​ឲ្យ​ក្មេង​ទទួលទាន​នំ​ផ្អែម​ ឬ​ស្ករ​គ្រាប់​ដែល​មាន​ជាតិ​ស្ករ​ច្រើន ក្រៅ​ពី​នឹង​ធ្វើ​ឲ្យ​កូន​ធាត់​លើស​គីឡូ​ហើយ ជាតិ​ស្ករ​ទាំង​អស់​នោះ​ក៏​មាន​ចំណែក​​ក្នុង​ការ​បំផ្លាញ​ខួរ​ក្បាល​​ក្មេង​តូច​បាន​ដែរ។ ការ​សិក្សា​បាន​បង្ហាញ​ថា​ ក្មេង​ដែល​ញ៉ាំ​ជាតិ​ស្ករ​ច្រើន នោះ​នឹង​មាន​ការ​ប៉ះពាល់​ដល់​ការ​បញ្ចេញ​អាំងស៊ុយលីន ដែល​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរការ​មិន​បាន​ល្អ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. អាហារ​ Fast Food៖ អាហារ Fast Food ឬ​ម្យ៉ាង​ទៀត​ហៅ​ថា Junk Food គឺ​ជា​អាហារ​គ្មាន​តម្លៃ​អាហារូបត្ថម្ភ មាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់។ ក្រៅ​ពី​នោះ​អាហារ​ខ្លះ​មាន​​សារធាតុ​ជួយ​ឲ្យ​ទុក​បាន​យូរ ឬ​មាន​ជាតិ​សូដ្យូម​ច្រើន​ពេល ដែល​អាច​ផ្ដល់​ទុក្ខទោស​ដល់​រាងកាយ ដូច​ជា​បង្ក​ឲ្យ​ធាត់ ទឹកនោមផ្អែម លើស​ឈាម រោគ​តម្រង​នោម និង​រោគ​បេះដូង​បាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រី​ឯ​ក្មេង​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​លូតលាស់ បើ​បរិភោគ​អាហារ​ទាំង​អស់​នេះ​ច្រើន​ពេក នោះ​នឹង​ធ្វើ​ឲ្យ​ក្មេង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់​សម្រាប់​ការ​វិវត្ត​ខួរ​ក្បាល ដែល​នឹង​ប៉ះពាល់​ដល់​ការ​សិក្សា​រៀន​សូត្រ​របស់​កូន​ក្នុង​រយៈពេល​វែង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. អាហារ​បង្កក ឬ​អាហារ​ញ៉ាំ​ភ្លាម​ៗ៖ អាហារ​​ចម្អិន​ញ៉ាំ​ភ្លាម​ៗ ដូច​ជា​មី​កញ្ចប់ អាហារ​កំប៉ុង ឬ​អាហារ​ដែល​ក្លាសេ​កក​ហើយ​យក​​មក​កម្ដៅ​ញ៉ាំ​បាន​ភ្លាម​​នោះ​ក៏​ជា​អាហារ​ដែល​មិន​គួរ​ឲ្យ​ក្មេង​តូច​ទទួល​ទាន​​ញឹកញាប់​ដែរ ព្រោះ​អាហារ​ទាំង​អស់​នេះ​មាន​សារធាតុគីមី​​​ដែល​ជួយ​​ឲ្យ​ទុក​បាន​យូរ ហើយ​ក្រៅ​ពី​សារធាតុ​គីមី​ហើយ អាហារ​ទាំង​អស់​នេះ​ក៏​មិន​មាន​សារធាតុ​ចិញ្ចឹម​សម្រាប់​រាងកាយ​មនុស្ស​ដែរ។ ​ប្រសិន​បើ​ឲ្យ​ក្មេង​ញ៉ាំ​ច្រើន វា​នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ក្មេង និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ខ្សោយ​ខួរ​ក្បាល​នៅ​ពេល​ពួក​គេ​ពេញ​វ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. សាច់​ច្នៃ៖ សាច់​សត្វ​គឺ​ជា​ប្រភព​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ខ្ពស់ ដែល​​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​រាងកាយ ប៉ុន្តែ​អ្នក​គួរ​បរិភោគ​សាច់​ដែល​​មាន​គុណភាព និង​មិន​ឆ្លង​កាត់​ការ​កែច្នៃ។ សាច់​កែច្នៃ​ត្រង់​នេះ​សំដៅ​លើ​អាហារ​មួយ​ចំនួន​ដូច​ជា សាច់​ក្រក​ ហតដក ឬ​ហេម មួយ​ចំនួន​ដែល​មាន​ការ​បញ្ចូល​សារធាតុ​គីមី​ដើម្បី​បម្លែង​អាហារ ដូច​សារធាតុ​ធ្វើ​ឲ្យ​អាហារ​ទុក​បាន​យូរ និង​សូដ្យូម។ ប្រសិន​បើ​ឲ្យ​កូន​ញ៉ាំ​ញឹកញាប់ នឹង​មាន​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ការ​សិក្សា និង​ការ​ចង​ចាំ​របស់​គេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. តែ​និង​កាហ្វេ៖ ជាធម្មតា​ឪពុក​ម្ដាយ​ភាគ​ច្រើន​មិន​ឲ្យ​កូន​​ដែល​មិន​ទាន់​ដល់​អាយុ​ចូល​រៀន​ផឹក​តែ ឬ​កាហ្វេ​ស្រាប់​ទៅ​ហើយ ប៉ុន្តែ​​សម្រាប់​អាណាព្យាបាល​ដែល​គិត​ចង់​ឲ្យ​ក្មេង​សាក​ផឹក​ភេសជ្ជៈ​ទាំង​នេះ​សូម​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ជាតិ​កាហ្វេ អ៊ិន​ក្នុង​តែ​និង​កាហ្វេ​នឹង​ជះ​ឥទ្ធិពល​​ដល់​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​ពួក​គេ​គេង​មិន​លក់ ហើយ​ក៏​ជះ​ឥទ្ធិពល​ផ្ទាល់​ទៅ​ដល់​ការ​វិវត្ត​ខួរ​ក្បាល​របស់​ក្មេង ព្រម​ទាំង​រាំង​ស្ទះ​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ក្នុង​ចរន្ត​ឈាម​ ដើម្បី​បញ្ជូន​អុកស៊ីហ្សែន​ទៅ​កាន់​ខួរ​ក្បាល​ទៀត​ផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​អាហារ​ទាំង​នេះ​ កត្តា​រួម​ផ្សំ​ផ្សេង​ៗ​​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​ក្មេង​ខ្សោយ​ផ្នែក​ប្រាជ្ញា​ស្មារតី​នេះ​ដែរ​មាន​ដូច​ជា៖ ១. ក្មេង​ញ៉ាំ​អាហារ​មិន​គ្រប់​ទាំង​ ៥​ក្រុម។ ២. បរិយាកាស​រស់​នៅ​​រង​ការ​បំពុល​​ផ្សេង​ៗ។ ៣. ក្មេង​ខ្វះ​ទំនាក់ទំនង​ជាមួយ​សង្គម ឬ​សមាជិក​គ្រួសារ។ ៤. ក្មេង​មាន​បញ្ហា.​ ផ្លូវ.​ ចិត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក៏​ដោយ ការ​ឆ្លាត​វៃ​របស់​កូន​​នេះ​គឺ​អាស្រ័យ​​មួយ​ផ្នែក​ធំ​លើ​ការ​ចិញ្ចឹម​អប់រំ​របស់​ឪពុក​ម្ដាយ។ សូម​កុំ​អាក់អន់​ចិត្ត​ដែល​នៅ​ថ្ងៃ​នេះ​កូន​របស់​យើង​មិន​ពូកែ ឬ​មិន​ឆ្លាត ព្រោះ​ប្រសិន​បើ​អ្នក​ជា​ឪពុក​ម្ដាយ​ចិញ្ចឹម​ពួក​គេ​ដោយ​ក្ដី​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់ ភាព​ឆ្លាត​របស់​កូន​នឹង​វិវត្ត​ប្រសើរ​ឡើង​បាន​នៅ​ទី​បំផុត ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ចេញមតិ