តើអ្នកបានដឹងអ្វីខ្លះពី​ អត្ថន័យ នៃពីធីបុណ្យភ្ជុំបិណ្ឌ

ប្រជាជន​ខ្មែរ​តែងតែ​ទៅ​វត្ត​ធ្វើ​ការបោះ​បាយបិណ្ឌ​ជា​រៀងរាល់​ព្រឹក​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដោយសារ​តែ​ពួកគាត់មានជំនឿ​ថា​ ដើម្បី​បញ្ជូន​ ឬ​ ឧទ្ទិស​កុសល​ឱ្យទៅ​ដល់ញាតិសណ្តាន​សាច់​សារ​លោហិត ​ដែលបាន​ចែក​ឋាន​ទៅ​បរលោក ។​ ជា​រៀងរាល់​ព្រឹក​ព្រលឹម នៅវេលាម៉ោង ៤ ជិត​ភ្លឺ​ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ដើរទៅ​វត្ដ​អារាម​នានា​នៅក្នុង​ភូមិ ឬ​នៅក្បែរ​ផ្ទះ​របស់ខ្លួន ​ជាមួយនឹង​នំចំណី​ដែល​ធ្វើ​រួចជាស្រេច​ដាក់​ក្នុង​ចាន ឬ ស្បោង​ដើម្បី​ទៅ​វត្ដ​ធ្វើ​ពិធី បោះ​បាយបិណ្ឌ ។

​ការបោះ​បាយបិណ្ឌ (​ការបោះ​ដុំ​បាយ​) ជា​សកម្មភាព​មួយ​ ដែល​មិនទាន់មាន​ការឯកភាពគ្នា​ នៅក្នុង​សង្គម​ពុទ្ធសាសនិក​នៅឡើយ ដោយ​អ្នកខ្លះ​បានចាត់ទុក​ការបោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិនអាចខក​ខាន​បាន​នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ខណៈដែល​អ្នកខ្លះ​បាន​អះអាង និង ​រិះគន់ថា ការបោះ​បាយបិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ជា​ការ​ខ្ជះខ្ជាយ​ជាការ​ធ្វើ​មិន​គោរព​ទាន​ជាដើម ។​អ្នក​ដែល​ជឿថា បោះ​បាយបិណ្ឌ​មាន​ប្រយោជន៍​គិតថា បោះ​បាយបិណ្ឌ​គឺ​បោះ​ឱ្យ​ពួក​ប្រេត (​ហេតុនេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយបិណ្ឌ​ទេ តែ​ហៅថា ​បាយ​ប្រេត​)​។​ ​ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះទៀត​បាន​អះអាងថា ការបោះ​បាយបិណ្ឌ​ជាការ​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការបង្រៀន​របស់​ព្រះពុទ្ធ​ឡើយ ។​ ទន្ទឹមនឹង​នេះដែរ ពួកគេ​បានធ្វើការ​អធិដ្ឋាន​ទៅដល់​សាច់ញាតិ ​ដែល​ស្លាប់​ និង ​បោះ​បាយបិណ្ឌ​នៅ​ជុំវិញ​ព្រះវិហារ ។ ជាពិសេស​ពួកគេ​ជឿថា ​វិញ្ញាណ​ទាំងឡាយ​ណា​ ដែល​គ្មាន​សាច់ញាតិ​ត្រូវបាន​គេ​ដោះលែង ពី​ឋាននរក​ឱ្យមកកាន់​វត្ត​អារាម​ដើម្បី​ទទួល​អាហារ​ពី​សាច់ញាតិ​របស់​ពួកគេ​នៅពេល​យប់ ។​ វិញ្ញាណ​ពួកគេ​ត្រូវ​ត្រលប់​ទៅ​ឋាននរក​វិញ​ នៅ​មុនពេល​ព្រះអាទិត្យ​រះ ។ វិញ្ញាណ​ទាំងនោះ​នឹង​ទៅគ្រប់ ៧ វត្ត​ដើម្បី រកមើល​សាច់ញាតិ​​ និង​ ទទួលអាហារពីពួកគេ។ ប្រសិនបើវិញ្ញាណទាំងនោះ មិនឃើញសាចញ្ញាត្តិមកវត្តទេ ពួគគេនឹងដាក់បណ្ដាសា។

បញ្ចេញមតិ