អាយុទើប ៩ឆ្នាំ សោះ ចាន់ទេពី កូនស្រី ចាន់ កែវនិមល រំារបាំជូនពរ បានយ៉ាងល្អ

កាលពីពេលកន្លងផុតទៅថ្មីៗនេះ អ្នកនាង ចាន់ កែវនិមល ដែលជាពិធីការិនី ដ៏ល្បីមួយរូប ប្រចំាក្រុមហ៊ុន ហង្សមាស បានធ្វើឲ្យកូនស្រីរបស់ខ្លួនមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ព្រោះតែទើបទិញផ្ទះដ៏ធំមួយ ធ្វើជាកាដូ ក្នុងថ្ងៃខួបកំណើតជូន។

លុះមកដល់ម្សិលមិញនេះ នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ អ្នកនាង ចាន់ កែវនិមល និងស្វាមី បានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួនមើលទៅពិតជាអធិកអធមណាស់ ជាពិសេសផ្ទះ ពិធីការិនី ដ៏ល្បីនេះពិតជាធំ និងស្រស់ស្អាត ខ្លាំងណាស់ អមដោយការតុបតែង រៀបចំ យ៉ាងទាក់ទាញ។

មួយវិញទៀត ក្នុងថ្ងៃដ៏ពិសេសនេះ គេប្រទះឃើញ កូនស្រី អ្នកនាង ចាន់ កែវនិមល បានរំារបំាជូនពរ យ៉ាងសមសួន ធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង។

អ្នកនាង ចាន់ កែវនិមល បានភ្ជាប់សារដ៏រំភើបចិត្តមួយថា ៖ “ក្តីស្រម៉ៃអូនពី ដែលចង់ចេះរាំរបាំជូនពរ ឥឡូវគាត់ធ្វើបានហើយ ថែមទាំងអាចធ្វើអោយ លោកតា ម៉ាក់យាយ ប៉ាម៉ាក់ រំភើបណាស់ កូនសម្លាញ់ សីលា ចាន់ទេពី អាយុ៩ឆ្នាំ”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

 

បញ្ចេញមតិ