អាហារដែលជួយបង្កើន គ្រាប់ឈាមក្រហម

អស់​កម្លាំង​ល្ហិតល្ហៃ​ នេះ​អាច​ជា​រោគសញ្ញា​នៃការខ្វះគ្រាប់ឈាមក្រហម ដោយ​ការថយចុះនេះអាច​បណ្ដាល​មកពី​យើងមាន​បញ្ហា​សុខភាព ដូចនេះយើងត្រូវទៅពិគ្រោះជាមួយ​គ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ។ ហើយអាហារមួយចំនួនខាងក្រោមនេះ អាចជួយបង្កើនគ្រាប់ឈាមក្រហមបានផងដែល
១. ជាតិដែក

ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ដែក​អាច​បង្កើន​ការ​ផលិត​កោសិកា​ឈាម​ក្រហម​របស់​រាងកាយ។ អាហារ​សំបូរ​ជាតិ​ដែក​រួមមាន៖

– សាច់សត្វ និង​សាច់​ត្រី
– គ្រឿង​ក្នុងសត្វ​ដូចជា​ក្រលៀន និង​ថ្លើម
– ផលិតផល​សណ្ដែក​សៀង​មាន​តៅហ៊ូ
– បន្លែ​ពណ៌បៃតង​ដូចជា​ស្ពៃពួយឡេង និង​kale
– ផ្លែឈើ​ក្រៀម​មាន​ផ្លែ​ព្រូន និង​ទំពាំងបាយជូរ​ក្រៀម
– ផ្កាខាត់ណាខៀវ
– ពពួក​សណ្ដែក​ពណ៌​បៃតង
– ស៊ុត។

២. អាស៊ីតហ្វូលិក

អាស៊ីត​ហ្វូលិក​គឺ​ជា​វីតាមីន B មួយ​ប្រភេទ​ដែល​យើង​គួរ​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ។ អាហារ​សំបូរ​ដោយ​អាស៊ីត​ហ្វូលិក (វីតាមីន B9)​មាន៖

– សាច់​គោ
– ស្ពៃពួយឡេង
– បាយ
– សណ្ដែកដី
– សណ្ដែក​ក្រហម
– ផ្លែបឺរ
– សាលាដ។
៣. ការ​ជួយ​រាងកាយ​ស្រូប​យក​ជាតិ​ដែក

ការ​ជួយ​រាងកាយ​ក្នុង​ស្រូប​យក​ជាតិ​ដែក​គឺ​អាច​ជួយ​ដល់​ការ​ផលិត​កោសិកា​ឈាម​ក្រហម។ អាហារ​សំបូរ​ដោយ​វីតាមីន C ដូចជា​ពពួក​ផ្លែ​ក្រូច ស្ត្របឺរី និង​បន្លែ​ពណ៌​បៃតង​អាច​ជួយ​បង្កើន​បរិមាណ​ជាតិដែក​ដែល​រាងកាយ​ស្រូប​យក។
អាហារ​ដែល​សំបូរ​ដោយ​វីតាមីន Aមាន សាច់ត្រី ថ្លើម ល្ពៅ និងដំឡូងជ្វា។ ការ៉ុត ដំឡូងជ្វា ល្ពៅ និង​ផ្លែ​ស្វាយជាដើមជាអាហារ​ដែល​មាន​ beta-carotene។

បញ្ចេញមតិ