គួរឲ្យច្រណែនណាស់! ផេន ខេត បង្ហាញភាពផ្អែមល្ហែមជាមួយគូរស្នេហ៏នៅ កោះកុង

កញ្ញា ផេន ខេត ជាតារាស្រីភេទទី៣ កំពុងទទួលបានប្រជាប្រិយភាព និង ការគាំទ្រច្រើនពីមហាជន តាមរយៈកាយវិការ និង សម្តីកំប្លុកកំប្លែងរបស់នាង ដែលអាចឲ្យគ្រប់គ្នា មានភាពសប្បាយរីករាយ។ អ្វីដែលយើងណឹកស្មានមិនដល់នោះគឺ នាងមានគូរស្នេហ៏ដែលជាប្រុសសង្ហាដូចតារាមិនចាញ់មនុស្សស្រីឯទៀតឡើយ។

ហើយកាលពីពេលថ្មីៗនេះ ពីធីការានីក្រមិចក្រមើមរូបនេះ បានបង្ហាញភាពផ្អែមល្ហែមជាមួយប្រុសសង្ហាម្នាក់ដែលគេស្គាល់ថាជាគូរស្នេហ៏របស់នាង តាមរយៈ រួបថតជាច្រើនសន្លឹក មើលទៅអ្នកទាំងពីរពិតជាស្រឡាញ់គ្នាល្អូកល្អឺនគូរឲ្យច្រណែន បើទោះបីជានាងជាភេទទី៣ក៏ដោយ។ ហើយកន្លងមក ផេន ខេត ក៏តែងតែ បង្ហាញពីសកម្មភាព និង ការរស់នៅរបស់នាងជាមួយគូស្នេហ៍ ឲ្យមហាជន និង អ្នកគាំទ្របានឃើញផងដែរ។ ដោយមើលទៅ អ្នកទាំងពីរ ក៏តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា មិនចាញ់គូស្នេហ៍ដទៃប៉ុន្មានឡើយ៕

បញ្ចេញមតិ