នៅប្រទេសអូស្ត្រាលីយូរ ជាតិ សុច្ចកា សម្រស់កាន់តែស្រស់ស្អាត់ជាងមុន

ជាតិ សុច្ចកា បានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី តែយ៉ាងណារហូតមកដល់ពេលនេះនាងមិនទាន់កំណត់ពេលវេលាត្រលប់មកស្រុកខ្មែរនៅឡើយទេ បើទោះបីនាងបានបញ្ចប់ការសម្តែងទៅហើយក្តី ។ ខណៈពេលវីរុសកូវីដ ១៩ មិនទាន់ស្ងប់ និង មិនទាន់មានការបើកជើងយន្តហោះនោះ ជាតិ សុច្ចកា នៅបន្តស្នាក់នៅប្រទេសអូស្រា្តលីបន្តទៀតដោយគ្មានការកំណត់ ។ ជាតិ សុច្ចកា បានត្អូញត្អែរថាមានការនឹកស្រុកជាពិសេសនឹកផ្ទះ តែអ្វីដែលធ្វើឱ្យហ្វេនៗលាន់មាត់ស្ទើរគ្រប់គ្នានោះគឺនាងឡើងសាច់ទ្រលុកទ្រលន់ប្លែក។

ជាតិ សុច្ចកា គឺជាអតីតបេក្ខនារីក្នុងការប្រឡងចម្រៀង X Factor Cambodia ហើយទោះបីនាងមិនបានទទួលជោគជ័យក្តី ប៉ុន្តែពេលនេះទីផ្សារការងារសិល្បៈរបស់នាងហាក់កាក់កប ព្រោះនាងមានបទចម្រៀងផ្ទាល់ខ្លួន ដែលបានចាក់ផ្សាយនៅក្នុងរឿងភាគរបស់ទូរទស្សន៍ស៊ីធីអិនផងដែរ ៕

បញ្ចេញមតិ