រន្ធត់ចិត្ត! ពិធីករលោក សាយ រតនះ ត្រូវចូលមន្ទីរពេទ្យជាបន្ទាន់និងបានបង្ហោះសារបែបនេះថា

ភ្នំពេញ ៖ នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញ ពិធីករដ៏ល្បីឈ្មោះ សាយ រតនៈ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងខណៈពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទំាងភ្ជាប់សារខ្លី គួរឲ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់មួយទាក់ទងសុខភាព ដោយលោករៀបរាប់ថា៖“មនុស្សទូទៅតែងយល់និងនិយាយថាសុខភាពសំខាន់ជាងអ្វីៗទាំងអស់​ ប៉ុន្តែមានមនុស្សចំនួនក្នុងនោះគឺមានខ្ញុំម្នាក់ដែរ ដែលបានធ្វេសប្រហែសអំពីវា​ ទាល់តែគេងនៅលេីគ្រែពេទ្យទេីបភ្លឺភ្នែក។

អ្វីដែលគិតមុនគេគឺពាក្យសម្តីនិងការណែនាំរបស់ឪពុក​ម្តាយ​ មនុស្សជាទីស្រលាញ់​ អារម្មណ៍ភ័យខ្លាច​ ខ្លាចពាក្យថា​ជ្រុលពេល​ ស្តាយក្រោយមិនគួរណាបណ្តោយដល់ថ្នាក់ហ្នឹង..​។ល។ពេលខ្លះឲ្យតម្លៃលេីការសប្បាយជួបជុំ​ មិត្តភក្តិនេះ​ មិត្តភក្តិនោះ​ អ្នកនេះ​ អ្នកនោះ​ សំខាន់ជាងឲ្យតម្លៃលេីសុខភាពខ្លួនឯង​ ទាំងនេះសុទ្ធតែជាការគិតខុស។ បេីបងប្អូនមិនចង់ដូចខ្ញុំ​ ចូរស្រលាញ់សុខភាពអោយបានច្រេីន​ជាងអ្វីៗទាំងអស់! #អរគុណច្រេីនក្រុមគ្រូពេទ្យ#EKIPCLINIC#”៕

ប្រភព៖ហ្វេសប៊ុក

Posted by Say Rattanak Top on Saturday, May 2, 2020

បញ្ចេញមតិ