សេវា​ឆៀករថយន្តនៅ​ភ្នំពេញ មាន​៥​ទីតាំង​ ស៊ែរចែកគ្នាដឹង

បងប្អូនប្រជាពលរដ្ឋ​មិនទាន់មានឆៀក អាច​ទៅរក​សេវា​ឆៀករថយន្ត ឬ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត នៅ​៥​ទីតាំង​ផ្សេងៗ​គ្នា​៖

  • ទីតាំង​ទី​១ គឺ​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ស្ថិតនៅ​ផ្លូវ​លេខ​៥៩៨ ជិត​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។
  • ទីតាំង​ចំការ​ដូង ស្ថិតនៅ​តំបន់​ចំការ​ដូង នៅ​ផ្លូវ​លេខ​២៧១ ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។
  • ទីតាំង​បឹង​ស្នោរ​ នៅ​ផ្លូវជាតិ​លេខ​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។
  • ទីតាំង​ជ្រោយចង្វារ គឺ​នៅតាម​ផ្លូវជាតិ​លេខ​៦ នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​
  • ទី​តាំងទី​៥ គឺ​នៅ​ក្រុមហ៊ុន​HK នៅផ្ទះ​លេខ​១១ ផ្លូវ​១៩២៨ ឧកញ៉ា ម៉ុង ឫទ្ធី ក្នុងភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ចំពោះ​ពលរដ្ឋ​នៅតាម​ខេត្ត អា​ចរក​កន្លែង​ឆៀករថយន្ត​បាន នៅតាម​មន្ទីរ​សាធារណការ​ខេត្ត​។ ទន្ទឹមនឹងនេះ ក្រសួង​សាធារណការ ក៏មាន​រថយន្ត​ចល័ត សម្រាប់​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រសួង​សាធារណៈការ បានប្រកាសថា កន្លែង​ឆៀករថយន្ត​ទាំងអស់ និង​មណ្ឌល​ផ្តល់​បណ្ណ​បើកបរ​យានយន្ត​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ និង​អ៊ី​អន​២ នឹងធ្វើ​ការ​នៅ​ថ្ងៃអាទិត្យ​បន្ថែមទៀត ចាប់ពី​ថ្ងៃទី​៣​ឧសភា​ទៅ ដើម្បី​បំពេញតម្រូវការ​ពលរ​ដ្ឋ​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១ ខែឧសភា​តទៅ នគរបាល​ចរាចរណ៍ នឹង​ចាប់ផ្តើម​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ផាកពិន័យ​បទល្មើស​ចរាចរណ៍​មួយចំនួន ពី​៣​ទៅ​៥​ដង​៕

បញ្ចេញមតិ