អុញនោះ! ស្ងាត់ៗតារាកំប្លែង អាក្លូ បង្ហាញមុខគូរស្នេហ៏និងកូនប្រុសជាសាធារណៈ

បរទេស ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាស្គាល់ជ្រាបច្បាស់ហើយ តារា​កំប្លែង​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​លោក Osita Iheme (​អា​ក្លូ​)​ថ្មីៗ​នេះ​ បាន​ទម្លាយ​មុខ​កូនប្រុស​ជា​លើកដំបូង​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​មានការ​លើកសរសើរ​ថា​ កូនប្រុស​របស់​តារា​កំប្លែង​រូបនេះ​ ពិតជា​មានមុខមាត់​ស្អាត​និង​ស្រដៀង​ជាមួយ​ឪ​​​ខ្លាំង។ជាក់ស្តែង បើ​យោង​តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹងថា ​រហូត​មក​ទល់​ពេលនេះ ​តារា​កំប្លែង​ល្បីឈ្មោះ​រូប​នេះ​នៅ​មិនទាន់​ប្រកាស​ពី​អាពាហ៍ពិពាហ៍​ខ្លួន​នៅឡើយ​ទេ

 

ហើយ​គ្រប់គ្នា​នៅ​មិនទាន់​ដឹងថា ​នរណា​គេ​ជា​ភរិយា​ពិតប្រាកដ​របស់លោក​ផងដែរ។ក្នុងនោះដែរ ប្រភពព័ត៌មាន​បាន​និយាយថា ​លោក Osita ឬ​អា​ក្លូ​​ បាន​លួចលាក់​រៀបការ​ជាមួយនឹង​តារា​សម្ដែង​នី​ហ្សេ​រី​យ៉ា​ម្នាក់​ឈ្មោះ Nana Ama McBrown​។ អ្នក​ទាំង​២​មិនដែល​ធ្វើការ​ប្រកាស​ជា​សាធារណៈ ឬ​បដិសេធ​នឹង​ព័ត៌មាន​នេះ​ទេ។យ៉ាងណាមិញ សូមបញ្ជាក់ថា លោក Osita កើត​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​១៩៨២ ស្ថិតនៅក្នុង​រដ្ឋ Abia

ក្នុង​ត្រកូល​គ្រួសារ​អ្នកក្រីក្រ​មាន​បងប្អូន​បង្កើត​ចំនួន ៥​នាក់​។ ភាព​ល្បីល្បាញ​របស់​លោក​ចាប់ផ្ដើម​ឡើង​នៅ​អំឡុង​ឆ្នាំ​២០០២ បន្ទាប់ពី​បាន​ចូលរួម​សម្ដែង​នៅ​ក្នុង​ភាពយន្ត​បែប Nollywood ជាច្រើន ពិសេស​រឿង​កំប្លែង “Aki na Paw Paw”​។​ ប្រភព​មួយចំនួន​ក៏បាន​បង្ហើប​ដែរ​ថា លោក​មានទ្រព្យ​សរុប​ចំនួន ៣,៥​លាន​ដុល្លារ ដែល​បានមកពី​អាជីព​សម្ដែង​ជិត ២០​ឆ្នាំ និង​ការថត​ភាពយន្ត​ជាង ២០០​រឿង៕

 

 

ប្រភព៖តារា

បញ្ចេញមតិ