នៅពេលអ្នកម្តាយលេងទូរស័ព្ទច្រើន តើនឹងប៉ះពាល់អ្វីខ្លះដល់កូនក្នុងផ្ទៃ?

គេហទំព័រសុខភាព បានធ្វើការបង្ហាញពីផលប៉ះពាល់ដែលកូនក្នុងផ្ទៃអាចទទួលបាន ដោយសារអ្នកម្តាយលេងទូរស័ព្ទច្រើន។ នៅពេលដែលអ្នកម្តាយមិនធ្វើអ្វីសោះ គិតតែកាន់ទូរស័ព្ទ ហើយចុចជានិច្ច នោះកូនក្នុងផ្ទៃនឹងចាប់ផ្តើមកម្រើកច្រើនជាងពេលធម្មតា ដើម្បីឲ្យអ្នកដឹងថាគេត្រូវការអ្នកនិយាយជាមួយ។ ដូចនេះ អ្នកគួរតែសាកល្បងទម្លាក់ទូរស័ព្ទចុះ ហើយនិយាយលេងជាមួយគេ នោះគេមិនសូវធាក់ពោះអ្នកទៀតទេ។ ជាពិសេស នៅពេលដែលអ្នកលេងទូរស័ព្ទច្រើន អ្នកនឹងអាចប្រឈមមុខនឹងការខ្វះឈាម ដោយធ្វើឲ្យកូនក្នុងផ្ទៃមិនមានអុកស៊ីសែនគ្រប់គ្រាន់សម្រាប់ដកដង្ហើមឡើយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីរយៈពេលលេងទូរស័ព្ទ ទើបមិនប៉ះពាល់ដល់អ្នក និងកូនក្នុងផ្ទៃ៕

 

ប្រភព៖ Health

បញ្ចេញមតិ