ប្រជាពលរដ្ឋមួយចំនួននៅភ្នំពេញ សម្រុកទិញមី គ្រឿងកំប៉ុង និងទឹកត្រៀមទុកក្នុងផ្ទះ

ស្របពេលដែលជំងឺផ្លូវដង្ហើម covid-19 កំពុងរីករាលដាលស្ទើតែជុំវិញពិភពលោកទៅហើយ វាគឺជាក្ដីព្រួយបារម្មណ៏សំរាប់ប្រជាជាតិទាំងមូលចំពោះវីរុសដ៏កាចសាហាវមួយនេះ។ បើគិតរយៈពេលនៃការផ្ទះនៃវីរុសនេះមិនដល់កន្លះឆ្នាំផងបានឆ្លងដល់មនុស្ស រហូតដល់ ៩​ម៉ឺននាក់ជាង នឹងបានសម្លាប់មនុស្ស ៣ពាន់នាក់ជាង សរុបជុំវិញពីភពលោក ហើយនេះជាតួលេខដែលគ្របគ្នាមិននឹកស្មានដល់។

សូមបងប្អូនទាំងអស់រក្សាអនាម័យអោយបានខ្ពស់បំផុត ដោយត្រូវលាងដៃអោយបានញឹ្ឲកញាប់ជាមួយសាប៊ូឬសារធាតុសម្លាប់មេរោគដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ ពិតណាស់ គឺការពារប្រសើរជាងការព្យាបាល។ យាងណាមិញនៅមុននេះបន្តិចមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែមានរូបភាពប៉ុន្មានសន្លឹកត្រូវបានគេយកមកបង្ហោះ ដោយរូបភាពនោះបានបង្ហាញពីសកម្មភាពរបស់ប្រជាជនកម្ពុជាមួយចំនួននៅភ្នំពេញ បានទិញឥវ៉ាន់ពីផ្សារ ម៉ាក្រូ យកទៅស្តុបទុកនៅក្នុងផ្ទះដើម្បីងាយស្រួលមិនចាំបាច់មកផ្សារច្រើនដង ។
ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sorn Sopheak-ស៊ន សុភក្រ្ត បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ «ផ្សារmakroលក់ដាច់ខ្លាំង​ នាំគ្នាសម្រុកទិញមី​ ទិញទឹកទុក» ៕

បញ្ចេញមតិ