ទស្សនៈល្អ ១០ឃ្លា ពីទស្សនវិទូចិន ឡៅជឺ

​​​ឡៅ​ជឺ​ ​កើត​នៅ​ឆ្នាំ៦០១​ ​មុន​គ្រិស្ដ​សរា​ជ​ ​នៅ​ស្រុក​ ​ហេ​នណា​ន​ ​(​Henan​)​ ​ប្រទេស​ចិន​ ​ហើយ​លោក​បាន​ទទួលអនិច្ចកម្ម ​នៅ​ឆ្នាំ​៥៣១​ ​មុន​គ្រិស្ដ​សរា​ជ​។ លោក​ជា​ស្ថាបនិក​បិតា​ទស្សនវិទូ ​ដ៏​មាន​ប្រជាប្រិយ​ភាព​ ​និង​មាន​កេរ្តិ៍ឈ្មោះ​យ៉ាង​ល្បីល្បាញ​នៅ​លើស​កល​លោក​។​ ​ឡៅ​ជឺ​ ​ត្រូវ​បាន​គេ​កោតសរសើរ​ ​គោរព​ ​ស្រឡាញ់​ ​និង​ហៅ​លោក​ថា​ ​ជា​អ្នកប្រាជ្ញ​ដ៏​ល្បី​ ​​និងមាន​ទ្រឹស្ដី​ល្អ​ៗ​ជាច្រើន​សម្រាប់​ប្រជាជន​ ​និង​បណ្ដា​ប្រទេសនៅលើសាកលលោក​។ ​កាល​​នៅ​មានជីវិត​​​​ ​ឡៅ​ជឺ​ ​មាន​កម្រង​សម្ដី​មាស​ជាច្រើន​សម្រាប់​ក្រើន​រម្លឹក​ ​និងដា​ស់​តឿន​មនុស្សលោកជាច្រើន​។ ​ខាងក្រោម​នេះ​ ជាការចងក្រងទស្សនៈខ្លះៗ ដែលគេតែងអនុវត្ត នៅក្នុងជីវភាពប្រចាំថ្ងៃ និងកិច្ចការសង្គម ក្នុងនោះមានដូចជា៖

  1. ​នៅពេល​ជាតិ​រងទុក្ខ​វេទនា​ ​នោះ​នឹង​មាន​អ្នកស្នេហាជាតិ​ងើបឡើង​​
  2. បើ​អ្នកជា​មនុស្សសាមញ្ញ​ ​ហើយ​គ្មាន​ការប្រៀបធៀប​ ​និង​ប្រកួតប្រជែង​ជាមួយ​អ្នកដទៃ​ ​នោះ​អ្នក​នឹង​ទទួល​បានការ​គោរព ​និង​ស្រឡាញ់ពី​គេ​
  3. អ្នក​ពូកែ​សង្ស័យ​គេ​ច្រើន​នោះ​ ​ច្បាស់​ណាស់​គេ​នឹង​មិន​ទុកចិត្ត​ខ្លួន​
  4. ភាព​ស្ងៀមស្ងាត់​ ​គឺជា​ថាមពល​ដ៏​ល្អ​ប្រសើរ​បំផុត​
  5. ​អ្នក​ចម្បាំង​មិនដែល​ចាញ់​ ​គឺជា​បុគ្គល​មិនឆាប់​ច្រឡោត​
  6. ​បង្រៀន​គេ​ឲ្យ​ចេះ​ស្ទូ​ត​ត្រី​ ​ប្រសើរ​ជាង​ឲ្យ​ត្រី​គេ​ហូប​ដោយ​មិនបាន​បង្រៀន​
  7. ការ​ធ្វើដំណើរ​ដ៏​សែន​ឆ្ងាយ​ ​ត្រូវ​ចាប់ផ្ដើម​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​
  8. បើ​អ្នក​ស្រឡាញ់​នរណា​ខ្លាំង​ ​នោះ​អ្នក​នឹង​មាន​ភាព​ក្លាហាន​
  9. ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​នោះ​ ​គឺ​ភាព​សាមញ្ញ​ ​ការ​អត់ធ្មត់​ ​និង​មេត្តាករុណា
  10. ភាព​ងាយស្រួល​តែង​នៅក្នុង​កិច្ចការ​ដ៏​លំបាក​ ​ឯ​រឿង​អស្ចារ្យ​តែង​នៅក្នុង​ការងារ​តូចតាច​

 

 

ប្រភព៖ Knowledge Cambodia

បញ្ចេញមតិ