គំនិត៖ ៥ ចំណុចធ្វើឲ្យអ្នកបរាជ័យនៅក្នុងអាជីពការងារ

មិនថាអ្នក ឬអ្នកនិពន្ធដូចជាខ្ញុំនោះទេ គឺសុទ្ធតែចង់បានភាពជោគជ័យសម្រាប់ជីវិតរស់នៅដូចៗគ្នា។ ហេតុដូច្នេះហើយ ក្នុងនាមយើងជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឯកជន អង្គការ ឬស្ថាប័នរដ្ឋយើងគួរធ្វើយ៉ាងណា ដើម្បីជៀសផុតពីភាពបរាជ័យ និងមិនបង្កផលប៉ះពាល់ដល់យើងទាំងនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគតបាន។

ខាងក្រោម ខ្ញុំមានគំនិតដែលនាំឲ្យអ្នកបរាជ័យក្នុងការងារចំនួន ៥ ចំណុចដើម្បីបង្ហាញ និងយកទៅពិចារណាទាំងអស់គ្នា៖

  1. ជាមនុស្សដែលគ្មានការផ្លាស់ប្តូរ៖ ប្រសិនអ្នកចូលចិត្ដតែធ្វើអ្វីដដែលៗ មិនចេះផ្លាស់ប្ដូរបទពិសោធន៍ទៅតាមកាលៈទេសៈ និងមិនមានគំនិតច្នៃប្រឌិត អ្នកនឹងបរាជ័យជាក់ជាមិនខាន។
  2. ត្រចៀកស ឆាប់ជឿអ្នកដទៃ៖ ការប្រកួតប្រជែងនៅក្នុងសង្គមការងារគឺមានច្រើនអនេក ដូច្នេះអ្នកមិនត្រូវឆាប់ជឿនរណាម្នាក់លឿនពេកដោយគ្មានការពិចារណាល្អិតល្អន់នោះទេ ព្រោះវាអាចធ្វើឲ្យអ្នកបាត់បង់ការងារបាន។
  3. ភាពភ័យខ្លាច៖ ប្រសិនបើអ្នកធ្វើការងារ ហើយបៀមមជាប់ភាពភ័យខ្លាចជាប់ក្នុងអារម្មណ៍ វានឹងធ្វើឲ្យបាត់បង់ភាពក្លាហាន ខ្លាចក្នុងការសំរេចចិត្ត មិនហ៊ានប្រឈមទៅនឹងបញ្ហាដែលបានកើតឡើង ឬដោះស្រាយបញ្ហាដែលកំពុងប្រឈមជាដើម អ្នកនឹងអាចប្រឈមក្នុងការបាត់បង់ការងារ ក៏ដូចជាបរាជ័យក្នុងជីវិតផងដែរ។
  4. និយាយដើមអ្នកដទៃ និយាយសម្តីមិនបានការ៖ ការនិយាយច្រើនជាងធ្វើ និយាយមិនល្អពីអ្នកដទៃ បើសិនជាអាច អ្នកមិនគួរបណ្តោយឲ្យចូលមកក្នុងខ្លួនអ្នកនោះទេ។ ព្រោះទង្វើមួយនេះ សង្គមការងារមិនផ្តល់តម្លៃនោះឡើយ។ អ្នកត្រូវដឹងថាការនិយាយអាក្រក់ពីអ្នកដទៃមិនបានផ្ដល់ផលចំណេញដល់លោកអ្នកនោះឡើយ។ 
  5. រស់នៅបែបឯកា៖ ចូរកុំធ្វើជាមនុស្សឯកាឲ្យសោះ។ ការចូលនៅដាច់ដោយឡែកពីអ្នកដទៃ មិនចូលចិត្តចូលរួមក្នុងសកម្មភាពការងារ ឬការកម្សាន្តជាមួយមិត្តរួមការងារ​ អាចនឹងប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់អ្នកបាន។
បញ្ចេញមតិ