៧​ ចំណុច ដែលអ្នកម្តាយគួរត្រៀមមុនដល់ថ្ងៃសម្រាលកូន?

ជាការពិតណាស់ ដើម្បីការពារការខ្វះមុខខ្វះក្រោយ ឪពុកម្តាយ គួរត្រៀមឲ្យរួចរាល់នូវសម្ភារៈចាំបាច់មួយចំនួន សម្រាប់កូនតូចបន្ទាប់ពីសម្រាល។ ខាងក្រោមនេះ ជាការណែនាំដោយគេហទំព័រ សុខភាព ដែលបង្ហាញលោកអ្នកពីសម្ភារៈដែលត្រូវត្រៀមឲ្យកូន មុនពេលដល់ខែសម្រាល។

  1. ប្រសិនជាអ្នកមានឡាន អ្នកគួរតែទិញកៅអីសុវត្ថិភាពសម្រាប់កូន ឬកន្ត្រកសម្រាប់ដាក់កូនពេលជិះឡានទៅណាទៅណី។
  2. រទេះរុញរបស់កូនក៏អ្នកគួរតែទិញត្រៀមដែរ ព្រោះងាយស្រួលក្នុងការរុញកូនទៅគ្រប់ទីកន្លែង ដោយកូនអាចគេងក្នុងនោះបានស្រួល។​ ជាពិសេស អ្នកមិនសូវចុកដៃក្នុងការពរកូន។
  3. កន្សែងសម្រាប់រុំកូន ក៏អ្នកគួរតែត្រៀមដែរ ព្រោះទារកដែលទើបនឹងកើតត្រូវការកន្សែងនោះដើម្បីរុំឲ្យកូនអាចទទួលបានភាពកក់ក្តៅ។
  4. អាវកិបគូថដៃខ្លី អ្នកគួរតែទិញឲ្យកូនស្លៀកពាក់ផងដែរ ព្រោះងាយស្រួលស្លៀកពាក់ឲ្យកូន មិនធ្វើឲ្យប៉ះពាល់ដល់ដៃជើងរបស់កូន។
  5. អ្នកម្តាយក៏គួរតែទិញខោអាវដែលសមរម្យ២ទៅ៣ឈុតទុកស្លៀកពាក់ឲ្យកូនពេលដែលត្រូវចេញក្រៅ ទើបអាចលើកតម្កើងមុខមាត់របស់អ្នកបាន។
  6. ចំពោះកូនដែលបៅទឹកដោះគោ អ្នកម្តាយគួរតែទិញដបទឹកដោះគោចំនួន២ទៅ៣ដបដើម្បីត្រៀមឲ្យកូនបៅ។ ប្រសិនជាកូនបៅដបនោះត្រូវ ទើបអ្នកអាចទិញបន្ថែមទៀតបាន។
  7. គ្រែរបស់កូនក៏អ្នកម្តាយគួរតែទិញទុកឲ្យកូនគេងដែរ មិនគួរឲ្យកូនគេងនៅចន្លោះកណ្តាលអ្នកឡើយ ព្រោះគ្រោះថ្នាក់ខ្លាំងណាស់។ បើអ្នកគេងមិនប្រយ័ត្នអាចសង្កត់ត្រូវកូនបានយ៉ាងងាយ៕

 

 

ប្រភព៖ health.com.kh

បញ្ចេញមតិ