ហេ៎ប្រុសៗគ្នាយើង! បើមិនចង់មានបញ្ហា ចូរកុំធ្វើរឿងទាំងនេះចំពោះលិង្គខ្លួនឯង មុនពេលចាប់ផ្តើមសង្គ្រាមលើគ្រែ

បើនិយាយ​ដល់​ការ​រួមភេទ គឺមានប្រធានបទច្រើនដែល​និយាយ​អំពី​របៀប​ដែល​ស្ត្រី​គួរ​ធ្វើ និង​មិន​គួរ​ធ្វើនៅពេលរួមភេទ ប៉ុន្តែមានប្រធានបទតិចតួចប៉ុណ្ណោះដែលនិយាយទាក់ទងនឹងបុរស​។ ថ្ងៃនេះ ដំណឹង សូមលើកយករឿងមួយចំនួនដែល​មនុស្ស​ប្រុស​គួរតែ​ចងចាំ និង​មិនគួរ​ធ្វើឡើង​ចំពោះ​លិង្គ​របស់​ខ្លួននៅ​មុនពេល​រួមភេទ​។

​កុំលេង​លិង្គយូរពេក ឬច្រើនពេក ​

​ការ​បរ​បោស​អង្អែល​ដើម្បីដាស់អារម្មណ៍មុន​ពេល​រួមភេទ គឺជា​ចំណុចចាប់ផ្តើមដ៏​សំខាន់បំផុតនៅមុនពេលប្រយុទ្ធ​។ ប៉ុន្តែ​បុរស​ ត្រូវតែ​ដឹងថា​ តើ​ការ​បរ​បោស​អង្អែលកម្រិត​ទើប​ហៅ​ថា​ច្រើនពេក​។ ការ​បណ្តោយ​ឲ្យដៃគូលេង​លិង្គ​យូរ ឬច្រើនពេក មិនមែន​ជាសកម្មភាពល្អ​ទេ​។ បើសិន​ជា​អ្នក​មាន​បញ្ហា​លិង្គ លិង្គមិន​ឡើងរឹង​ក្រោយ​ពី​បរ​បោស​អង្អែល​ អ្នក​គួរតែប្រញាប់ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

រូបតំណាង
រូបតំណាង

​កុំ​ប្រើ​ដៃ​ច្រើនពេក

ចំពោះការលេងលិង្គ មិន​ខ្វល់​ថា​អ្នក​ធ្វើ​វា​ដោយ​ខ្លួនឯង ឬ​ដៃ​គូធ្វើឲ្យនោះ​ទេ ចូរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ប្រសិនបើ​នាង​ចូលរួម​ធ្វើ​សកម្មភាព​ដែល​អ្នក​អាច​ធ្វើបាន​ដោយ​ខ្លួនឯង ចូរ​បង្ហាញ​នាង​ឲ្យធ្វើ​ថ្ន​មៗ និង​មួយៗទើបជាការល្អ​​ ព្រោះកា​លេង​លិង្គខ្លាំងពេក អាច​នឹង​ធ្វើ​ឲ្យអ្នកដាច់រលាត់ និង​បាត់បង់​ភាព​រីករាយនៅក្នុងសង្គ្រាម​។

ជៀសវាងប្រើប្រេងរំអិល​

​​លិង្គមិន​ត្រូវ​ការប្រើ​ប្រេងរំអិល​នោះទេ ព្រោះទឹករំអិល​ទ្វារមាស​ស្ត្រី​ គឺ​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​តាំងពីចាប់ផ្តើមរហូតដល់ទីបញ្ចប់ហើយ​។ តែបើសិន​ជា​អ្នក​ប្រើ​ស្រោមអនាម័យ​ទៀតសោត វា​រឹត​តែ​បរិបូរណ៍តែម្តង​។ អ្នកត្រូវដឹងថាទឹករំអិលអាច​ធ្វើឲ្យកើត​កន្ទួល​រមាស់ ឬ​បង្ក​ជារោគ​នៅ​ថ្ងៃក្រោយបាន​។

​កុំប្រើ​គ្រឿងសម្អាតលិង្គដែលខុសក្បួន

ការលាង​សម្អាត​នៅត្រង់តំបន់លិង្គ មិនមែនអ្នកចាំបាច់ត្រូវការលាងជាមួយនឹង​សាប៊ូ​ដែល​មាន​ក្លិនក្រអូប​នោះទេ​ អ្នកអាចប្រើ​ទឹក និង​សាប៊ូ​ដុស​សម្អាត​ធម្មតាៗ​គឺ​គ្រប់គ្រាន់​ហើយ។ ត្រូវដឹងថា ដៃគូលើគ្រែរបស់អ្នក អាចនឹងខ្ពើមប្រសិនបើ តំបន់ទ័ព្វស្រួច​របស់​អ្នក​មាន​ភាពកខ្វក់​។

រូបតំណាង

មិន​ត្រូវ​ប្រើ​មាត់​បៀម​លិង្គ​ច្រើន ឬយូរពេក​ទេ

​​អ្នកគួរ​ណែ​នាំឲ្យ​ដៃគូ ​ចេះ​ពី​វិធី​បម្រើ​អារម្មណ៍​អ្នក​ដោយ​ថ្នមៗ និង​មិន​បង្ក​ការឈឺចាប់​។ ចូរ​ស្នើរ​សុំឲ្យ​នាង​ចេះថ្នាក់មេទ័ពរបស់អ្នក និង​ណែនាំ​នាង​ថា​គួរ​ធ្វើ​បែប​ណាទើបមេទ័ពរបស់អ្នកចូលចិត្ត។

​កុំ​ប្រើ​សម្ពាធអារម្មណ៍​ខ្លាំងពេក​ ខណៈពេល​ដែលអ្នកនឹងដៃគូកំពុង​តែ​ធ្វើកា​របរ​បោស​អង្អែល​ក្នុងពេល​រួមភេទ ការ​ដែល​ប្រើ​ដៃ​ជួយ​ខ្លួនឯង ឬ​ប្រើ​មាត់​បៀម​លិង្គ ចូរអ្នក​ប្រុងប្រយ័ត្ន​ជាមួយនឹងសម្ពាធអារម្មណ៍​ ព្រោះការ​ដែល​ប្រើ​សម្ពាធ​ខ្លាំង​ពេក មេទ័ពរបស់អ្នកអាចនឹងបាក់ក ហើយធ្វើឲ្យសមរភូមិទាំងមូលគ្មានជាតិចូវ ដោយសារខ្វះអ្នកប្រយុទ្ធ​៕

បញ្ចេញមតិ