រឿងដែលអ្នកមិនគួររំលង អំពីប្រភេទនៃជំងឺបេះដូង និងរោគសញ្ញារបស់វា

បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ របស់សហរដ្ឋអាមេរិក ជំងឺបេះដូង គឺ​ជាជំងឺ​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក ដែលមនុស្ស​ម្នាក់​ក្នុង​ចំណោម ៤នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ជំងឺបេះដូង ហើយជា​រៀងរាល់​ឆ្នាំ​មនុស្ស​ប្រហែល ៦សែន ១ម៉ឺននាក់ ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។

តើជំងឺ​បេះដូង​មាន​ប៉ុន្មាន​ប្រភេទ?

 • ជំងឺ​សាច់​ដុំ​បេះដូង​រឹង ឬ​ខ្សោយ (Cardiomyopathy)
 • ជំងឺ​ខ្សោយ​បេះដូង​ពី​កំណើត (Congenital Heart Defects)
 • ជំងឺ​សរសៃ​ឈាម​បេះដូង (Coronary Artery Disease)
 • ជំងឺ​រោគ​បេះដូង (Heart Infections)
 • ជំងឺ​ចង្វាក់​បេះដូង​ខុស​ធម្មតា (Arrhythmia)
 • ជំងឺ​ភាព​រឹង​នៃ​សរសៃ​ឈាម​អាកទែ (Atherosclerosis)  

តើ​ជំងឺបេះដូងមានរោគ​សញ្ញា​​អ្វី​ខ្លះ?

រោគ​សញ្ញា​របស់​ជំងឺ​បេះដូង កើតឡើងអាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​បេះដូង​ដែល​អ្នក​កើត​មាន។ ដូចជា​រោគ​សញ្ញា​នៃ (Arrhythmia) ជំងឺ​ចង្វាក់​បេះដូង​ខុស​ធម្មតា ដែលវា​អាច​បង្ក​ឲ្យ​បេះដូង​អ្នក​លោត​លឿន​ខ្លាំង យឺត​ខ្លាំង ឬលោតមិន​ទៀងទាត់​ខុស​ធម្មតា។ រោគ​សញ្ញា​របស់​វា​មាន​ដូច​ជា៖

 • ដង្ហើម​ខ្លី
 • ឈឺ​ក្បាល​តិចៗ
 • វិលមុខ
 • ដួល​សន្លប់ ឬ​ជិត​ដួល​សន្លប់
 • ញ័រ​ទ្រូង
 • ចង្វាក់​បេះដូង​លោត​លឿន (tachycardia)
 • ចង្វាក់​បេះដូង​យឺត (bradycardia)
 • ឈឺ​ទ្រូង ឬ​មិន​ស្រួល
បញ្ចេញមតិ