គ្មានទេពាក្យថាលើសជាតិកូលេស្តេរ៉ូល បើអ្នកមានទម្លាប់ល្អទាំងនេះ

ជាតិកូលេស្តេរ៉ូល​ គឺជា​សារធាតុ waxy ដែល​មាន​នៅ​ក្នុង​កោសិកា​ខ្លាញ់​នៅ​ក្នុង​ឈាម​របស់មនុស្ស។ ប្រសិនបើក្នុងខ្លួនមានផ្ទុកជាតិកូលេស្តេរ៉ូល​ខ្ពស់​ វានាំឲ្យ​ប៉ះពាល់​សុខភាព។ ​វាបង្កឲ្យ​សរសៃឈាម​ប្រឈមនឹង​ហានិភ័យ ព្រម​ទាំង​បង្កឲ្យ​មាន​ជំងឺ​គាំង​បេះដូង ហើយ​អាច​ឈាន​ដល់​ជំងឺ​ដាច់​សរសៃ​ឈាម​ក៏​មាន។ ខាងក្រោមជាទម្លាប់ល្អៗ ដើម្បី​កាត់​បន្ថយ​ជាតិ កូលេស្តេរ៉ុល​៖

  • កាត់បន្ថយ​ការ​ញ៉ាំអាហារដែលមាន​ជាតិ​ប្រៃ ហើយ​ត្រូវ​ប្រាកដ​ថា​របប​អាហារ​​របស់​អ្នកមាន​បន្លែ​ធញ្ញជាតិ​ និង​សាច់​គ្មាន​ខ្លាញ់ច្រើន។
  • រក្សា​ទម្ងន់​ឲ្យសមស្រប​ទៅ​នឹង​ខ្លួន​ប្រាណ​របស់​អ្នក
  • ពិសា​គ្រឿងស្រវឹងក្នុង​កម្រិត​មធ្យម ឬបើអាចឈប់ពិសាតែម្តង
  • ឈប់​ជក់បារី
  • ​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់ ៣០ នាទី​ក្នុង​មួយថ្ងៃ

បង្កើតសមកម្មភាព​សប្បាយ​ៗ​ដូចជា​ការ​រាំ ច្រៀង​ជាដើម។

ក្រៅ​ពី​នោះ ក៏នៅ​មាន​ប្រភេទ​អាហារ​ជា​ច្រើនប្រភេទ​ទៀត ដែល​ជួយ​កាត់បន្ថយ​ការលើស​កូលេស្តេរ៉ុល​នៅ​ក្នុង​ខ្លួន ហើយ​ជួយ​ឲ្យ​អ្នកមាន​សុខភាព​កាន់​តែ​ល្អរួមមាន៖

១ បរិភោគ​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប

គួរបរិភោគអាហារ​ដែល​មិនសូវ​មាន​ជាតិ​ខ្លាញ់ ប៉ុន្តែ​មិនមែន​កាត់​បន្ថយ​ខ្លាញ់​ទាំងស្រុង​នោះ​ទេ ព្រោះ​ ​ខ្លួន​ប្រាណ​ក៏​ត្រូវការជាតិ​កូលេស្តេរ៉ុល​ដែល​សមស្រប​ និង​ល្មម​សម្រាប់​រាងកាយ​ដែរ។ អាហារ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ អាចជួយ​ដល់​សុខភាព​របស់អ្នក​៖

  • ផ្លែឈើ
  • បន្លែ
  • ផលិតផល​ទឹកដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់
  • ត្រី
  • សាច់​គ្មាន​ខ្លាញ់​

២ តែ​បៃតង

​ជួយ​កាត់​បន្ថយ កូលេស្តេរ៉ុល​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ​​ បើ​ប្រើប្រាស់​វា​ត្រឹមត្រូវ​តាម​ក្បួនខ្នាត។ លោកអ្នក​គួរ​ផឹក​តែ​ក្ដៅ​ ជា​ជាង​តែ​ទឹកកក ព្រោះ​វា​ជួយ​ដុត​រំលាយ​បាន​យ៉ាងល្អ។

តែទោះជាយ៉ាងណាក៏ដោយ ដើម្បី​ដឹង​ថា​អ្នកមាន​សុខភាព​ល្អ ឬ​យ៉ាងណា​ ​អ្នក​គួរ​តែ​ទៅ​ពិនិត្យ​ពិគ្រោះ​យោបល់ជា​មួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀង​ទាត់។

បញ្ចេញមតិ