នៅថ្ងៃអនាគត មុខរបរទាំងពីរប្រភេទនេះ នឹងក្តាប់ទីផ្សារស្រុកខ្មែរ

វាជារឿងពិត ពីសម័យកាលមួយ ទៅសម័យកាលមួយ មុខជំនួញរកស៊ី តែងតែមានការផ្លាស់ប្តូរជាប់ជានិច្ច។ មានន័យថា អាជីវកម្មដែលយើងទាំងអស់គ្នាគិតថា វាកំពុងមានសក្តានុពលក្នុងពេលបច្ចុប្បន្ន  តែនៅរយៈពេល ៥ ទៅ ១០ឆ្នាំក្រោយ វាប្រហែលជាមិនមានសក្តានុពលតទៅទៀតនោះទេ។

ដូច្នេះ បើអ្នកទាំងអស់គ្នាជាម្ចាស់អាជីវកម្ម អ្នកទាំងអស់គ្នាត្រូវតែផ្លាស់ប្តូររបៀបរកស៊ី ជាពិសេសត្រូវផ្លាស់ប្តូរខ្លួនឯងឲ្យសមស្របទៅតាមសម័យកាល។

ជាមួយគ្នានេះ មានមុខរបរចំនួន ដែលអាចនឹងក្តាប់យកទីផ្សារធំជាងគេ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគត៖ 

១. មុខជំនួញលើវិស័យបច្ចេកវិទ្យា

មុខរបរទាក់ទងទៅនឹងបច្ចេកវិទ្យាគឺមានឥទ្ធិពល ជាងមុខរបរផ្សេងៗទាំងអស់ ហើយវាក៏ជាមុខរបរដែលពួកអ្នកមាន កំពុងរកស៊ីយ៉ាងច្រើនផងដែរ។

ជាក់ស្តែងដូចជា ក្រុមហ៊ុន Facebook របស់មហាសេដ្ឋីវ័យក្មេង Mark Zuckerberg និងក្រុមហ៊ុន Alibaba របស់មហាសេដ្ឋីចិន Jack Ma រួមទាំងក្រុមហ៊ុនលក់ទំនិញតាមអនឡាយដ៏ធំជាងគេគឺក្រុមហ៊ុន Amazon របស់មហាសេដ្ឋីលេខមួយ Jeff Bezos ជាដើមកំពុងរកស៊ីលើមុខរបរបច្ចេកវិទ្យានេះ។ ងាកមកមើលនៅកម្ពុជាយើងវិញ ក៏មានក្រុមហ៊ុនកំពុងរកស៊ីរបរកាក់កបជាច្រើន ដូចជា Pass App ក្រុមហ៊ុន Larue និងក្រុមហ៊ុនដឹកជញ្ចូនដែលពឹងលើការបញ្ជាទិញតាម App ផ្សេងៗជាច្រើនទៀត។

២. មុខជំនួញបែបហ្រ្វេនឆាយ  មុខរបរបែបហ្រ្វេនឆាយ គឺជាមុខរបរមួយ ដែលនឹងក្តាប់ទីផ្សារនៅកម្ពុជាបានច្រើនបំផុត។ ក្នុងពេលបច្ចុប្បន្ន វាកំពុងតែដើរទៅមុខយ៉ាងលឿនផងដែរ ជាពិសេសនៅប្រទេសជឿនលឿនផ្ទាល់តែម្តង។ សូម្បីតែមុខរបរលក់សម្ភារៈប្រើប្រាស់មួយទឹក ក៏គេអាចបង្កើតជាហ្វ្រេនឆាយ លក់សិទ្ធិបើកអាជីវកម្មបន្ត បានរាប់រយកន្លែងផងដែរ។

សម្រាប់លោកអ្នកដែលចង់ចេញរកស៊ី​ គួរពិចារណាលើមុខរបរទាំងពីរនេះ។

បញ្ចេញមតិ