បី វិធី ធានាថាហាន់​ខ្ទឹមបារាំងលែងហូរ​ទឹក​ភ្នែកទៀតហើយ

អ្នកប្រហែលជាម៉ួម៉ៅនៅពេលហាន់ខ្ទឹមបារាំង ដោយសារតែសារធាតុគីមីរបស់វាធ្វើឲ្យអ្នកឈឺភ្នែក ហូរទឹកភ្នែក ពេលខ្លះឆួលក្នុងច្រមុះស្ទើរទ្រាំមិនបាន។

អញ្ចឹងថ្ងៃនេះ យើងមានវិធីសាស្ត្រចំនួន បី ដើម្បីបង្ហាញអ្នកទាំងអស់គ្នាទុកគ្រាន់អនុវត្ត៖

វិធី​ទី ១៖ នៅពេលអ្នកចាប់ផ្តើមហាន់ខ្ទឹមបារាំង អ្នកគួរបើក​កង្ហា​ពី​ចំហៀង​​មិន​ត្រូវ​ដាក់​ចំ​ពី​មុខ​ទេ។ ធ្វើ​ដូច​នេះ​វា​អាច​ការពារ​មិន​ឲ្យ​សារធាតុគីមី​ដែល​ចេញ​ពី​ខ្ទឹម​បារាំង​ចូល​ក្នុង​ភ្នែក មាត់ និង​ច្រមុះ​របស់​អ្នក​បាន។

វិធី​ទី ២៖ អ្នកគួរក្លាស្សេ​ខ្ទឹមបារាំង​ក្នុង​ទូរ​ទឹកកក ឬធុងទឹកកក​ឲ្យ​ត្រជាក់​ជាមុន​សិន ព្រោះ​​នៅ​ពេល​ដែល​ខ្ទឹមបារាំង​ត្រជាក់ ​ធ្វើឲ្យម៉ូលេគុល​​សារជាតិ​គីមី​របស់វាផ្លាស់​ទី​យឺត។ ដូច្នេះ អ្នក​ហាន់​វា​រួចរាល់​ មុន​នឹងសារជាតិគីមីរបស់​វា​ហើរ​មក​ដល់​ភ្នែកអ្នក។

វិធីទី ៣៖ បៀបស្លាបព្រានៅក្នុងមាត់ ខណៈពេលដែលអ្នកកំពុងហាន់ខ្ទឹមបារាំង។ ធ្វើបែបនេះ អ្នកនឹងមិនហូរទឹកភ្នែកទេ ព្រោះស្លាបព្រា មានជាតិលោហៈ ដែលមានប្រសិទ្ធភាពទាញយកសារធាតុគីមីរបស់ខ្ទឹមបារាំង ឲ្យភ្ជាប់នឹងស្លាបព្រា មុនពេលដែលសារធាតុគីមីហើរទៅដល់ភ្នែករបស់អ្នក។

សង្ឃឹមថាលោកអ្នកយល់ និងចាប់ផ្តើមអនុវត្តទាំងវិធីនេះទាំងអស់គ្នា!

 

បញ្ចេញមតិ